ការជ្រើសរើសកម្មសិក្សាការី ដើម្បីបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
ការជ្រើសរើសកម្មសិក្សាការី ដើម្បីបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
ការជ្រើសរើសកម្មសិក្សាការី ដើម្បីបម្រើការងារនៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន គឺជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានតួនាទីក្នុងការគ្រប់គ្រង ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ជំរុញនិងសម្របសម្រួលការអប់រំមិនផ្លូវការតាមរយៈឧបករណ៍ ICT ដើម្បីឆ្លើយតបទៅនិងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងតំបន់ និងសកលលោក។
នាយកដ្ឋានត្រូវការជ្រើសរើសកម្មសិក្សាការី ចំនួន ០៥ រូប រួមមាន
១).ផ្នែករចនា (Graphic Design)
២).ផ្នែកគ្រប់គ្រងមាតិកាលើបណ្ដាញ
៣). ផ្នែករៀបចំវគ្គបណ្ដុះបណ្ដាល
៤) ផ្នែកគ្រប់គ្រង់បណ្ដាញ Network
៥) ផ្នែកសិក្សាតាមអេឡិចត្រូនិក។
1. លក្ខខណ្ឌនៃការជ្រើសរើស៖
មានកម្រិតវប្បធម៌យ៉ាងតិចចាប់ពីថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ លើមុខជំនាញនីមួយៗស្របតាមតម្រូវការជ្រើសរើសតាមផ្នែកខាងលើ
ចេះប្រើប្រាស់កាមេរ៉ា ឌីជីថល (កាន់តែប្រសើរ)
មានចំណេះដឹងលើផ្នែករចនា (Design) និងកាត់តវិដេអូ
ត្រូវមានចំណេះដឹងអាចប្រើការបានសម្រាប់ភាសាអង់គ្លេស (និយាយ និងសរសេរ) និងចេះប្រើប្រាស់កុំព្យូទ័រ (កម្មវិធីការិយាល័យ)
ត្រូវមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ក្នុងកំឡុងពេលបំពេញការងារ
បេក្ខនារី និងពិការភាពត្រូវបានលើកទឹកចិត្ត។
I. តួនាទី និងការទទួលខុសត្រូវ៖
មានសមត្ថភាពក្នុងការរៀបចំផែនការសកម្មភាព ត្រួតពិនិត្យសកម្មភាព និងសរសេររបាយការណ៍បានទាន់ពេលវេលា
មានទំនាក់ទំនងល្អ ចេះបទបែនតាមកាលៈទេសៈ គោរពតួរនាទី និងម៉ោងធ្វើការរបស់ខ្លួន មានការសហការជាមួយក្រុមការងារបានល្អ មានភាពរាក់ទាក់ក្លាហាន និងគំនិតឆ្នៃប្រឌិត មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម មានអាកប្បកិរិយាសមរម្យ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
II. រយៈពេលបម្រើការងារ៖
កម្មសិក្សាការីត្រូវបម្រើការងាររយៈពេល ៦ ខែ។ ករណីក្រសួងពិនិត្យឃើញ និងមានតម្រូវការ ហើយកម្មសិក្សាការីមានបំណងចង់បន្តការងារទៀតត្រូវធ្វើលិខិតស្នើសុំបន្ត និងមានការពិនិត្យសម្រេចដោយថ្នាក់ដឹកនាំ។
III. ប្រាក់បៀវត្ស និងផលប្រយោជន៍៖
កម្មសិក្សាការី គឺមិនត្រូវបានទទួលប្រាក់កម្រៃផ្សេងៗឡើយ
បន្ទាប់ពីបញ្ចប់ការបំពេញការងារនៅនាយកដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា នឹងចេញលិខិតបញ្ជាក់អំពីការបំពេញការងារជូន
នាយកដ្ឋាននឹងរៀបចំទីកន្លែង សម្ភារៈការិយាល័យ មធ្យោបាយបម្រើការងារ សម្រាប់ប្រើប្រាស់ក្នុងកំឡុងពេលធ្វើការ។
IV. ការបំពេញការងារ៖
កម្មសិក្សាការីត្រូវបំពេញការងារយ៉ាងតិច ៤ ម៉ោង ក្នុង១ថ្ងៃ រៀងរាល់ម៉ោងធ្វើការ ។
V. ទីកន្លែងទទួលពាក្យ៖
បេក្ខជនផ្ញើប្រវត្តិរូបសង្ខេប (CV) តាមរយៈអ៊ីមែល dit@moeys.gov.kh
មានតែបេក្ខជនដែលជាប់នៅក្នុងបញ្ជីជ្រើសរើសបឋមតែប៉ុណ្ណោះដែលនឹងត្រូវទាក់ទងឱ្យមកសម្ភាសន៍។