ការប្រកួតប្រជែងផែនការអាជីវកម្ម


News 12 Mar 2020

ការប្រកួតប្រជែងផែនការអាជីវកម្ម

លក្ខណៈសម្បត្តិបេក្ខជនចូលរួម៖
យុវជនក្រៅសាលា សិស្ស(C-BED, KAB)​ឬ និស្សិត និងអ្នកដែលបានបញ្ចប់ ការសិក្សា (ចាប់ពីអាយុ១៥ឆ្នាំ ដល់៣០ឆ្នាំ)។

សារៈប្រយោជន៍៖
- យុវជននឹងទទួលបានចំណេះដឹងបន្ថែមលើការបង្កើតអាជីវកម្ម
- យុវជននឹងចេះរៀបចំផែនការអាជីវកម្មបានល្អ និងត្រឹមត្រូវ ដើម្បីយកទៅអនុវត្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់- យុវជននឹងទទួលបានគំនិតថ្មីៗ ដើម្បីធ្វើការផ្លាស់ប្តូរជាវិជ្ជមាន- យុវជននឹងទទួលបាននូវជំនាញទំនាក់ទំនង និងការបង្កើតបណ្តាញ ជាមួយសហគ្រិនជោគជ័យ- យុវជននឹងទទួលបាន មេដាយ បណ្ណសរសើរ ថវិកា និងរង្វាន់ផ្សេងៗទៀត។

របៀបដាក់ពាក្យ៖
-សូមទាក់ទងមកនាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ​ យុជន និងកីឡា អាគារលេខ១៥៦ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
 តាមអាសយដ្ឋាន www.moeys.gov.kh
- ឬទូរស័ព្ទលេខ០៧៨​ ៩៧៨​ ៤៨៥/០៩២ ៦០១ ០៦០
- ០៨១ ៥០២ ០៤៨/ ០១២ ៥១០ ៣២៥

ហើយចាប់ទទួលពាក្យផ្ទាល់​ រាល់ម៉ោងធ្វើការចាប់ពីថ្ងៃផ្សាយដំណឹង នេះរហូតដល់ថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី។

  • វគ្គទី១ សម្រាំងបេក្ខជន (Shortlist) យក១៥ក្រុម
  • វគ្គទី២ រៀបចំបើកវគ្គបណ្តុះបណ្តាល១៥ក្រុម
  • វគ្គទី៣ ជម្រុះយក ៥ក្រុម
  • វគ្គទី៤ ជម្រុះយក ៥ក្រុម ទុកតែ​ ៣ក្រុម ដែលនឹងទទួលបាន
  • ពានរង្វាន់គឺ លេខ១ លេខ២​ លេខ៣

កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ចូលរួមការប្រកួត

  1. ថ្ងៃទី២៥ ដល់​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ជម្រុះលើកទី១ ទុកតែ ១៥ក្រុម
  2. ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្តដា២០២០ វគ្គបណ្តុះបណ្តាល ចំនួន១៥ក្រុម (បាត់ដំបង)
  3. ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ធ្វើបទបង្ហាញ​ និងជម្រុះយក៥ក្រុម(ភ្នំពេញ)
  4. ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ប្រកួតទាំង ៥ក្រុម យកចំនួន៣ក្រុម ដែលជាជ័យលាភី (ភ្នំពេញ)