យុវជនសុច្ឆន្ទៈYVC


News 04 Jun 2020

YVC Ambassador

១-គោលបំណង៖ 

យុវជនសុច្ឆន្ទៈYVC គឺជាយុវជនស្ម័គ្រចិត្ត ដែលមានសុច្ឆន្ទៈចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកសាង​ទំនាក់ទំនង និងស្វែងរកយុវជននៅតាមមូលដ្ឋាន ដើម្បីចុះឈ្មោះចូលជាសមាជិកគេហទំព័រយុវជនស្ម័គ្រចិត្ត​កម្ពុជា។ កម្មវិធីយុវជនសុច្ឆន្ទៈ រៀបចំឡើងក្នុងគោលបំណងស្វែងរកយុវជនឆ្នើមនៅតាមសហគមន៍ និង​មាន​សុច្ឆន្ទៈចូលរួមការងារស្ម័គ្រចិត្ត ដើម្បីទាក់ទាញ ផ្សព្វផ្សាយ និងប្រាស្រ័យទាក់ទងដល់ក្រុម​យុវជន​នៅក្នុង​សហគមន៍ ឱ្យទទួលបានឱកាសការងារស្ម័គ្រចិត្ត និងអនុវត្តគម្រោងក្នុងសហគមន៍ តាមរយៈការចុះឈ្មោះ​ចូលក្នុងគេហទំព័រយុវជនស្ម័គ្រចិត្តកម្ពុជា។ 

២-តួនាទី និងភារកិច្ច៖ 

យុវជនសុច្ឆន្ទៈYVC មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

ស្វែងរកយុវជនចុះឈ្មោះចូលក្នុងគេហទំព័រឱ្យបានយ៉ាងហោចណាស់ចំនួន៥នាក់

ផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីគេហទំព័រយុវជនស្ម័គ្រចិត្តកម្ពុជាដល់សហគមន៍

សម្របសម្រួល និងជួយពន្យល់អំពីទម្រង់បែបបទនៃការចុះឈ្មោះចូលក្នុងគេហទំព័រ

កសាងបណ្តាញទំនាក់ទំនង និងភាពជាដៃគូរជាមួយក្រុមយុវជនបង្គោលនៃកម្មវិធីអ្នកស្ម័គ្រចិត្ត​ដើម្បី​​សហគមន៍ខ្ញុំ(VIOs) ក្រុមប្រឹក្សាយុវជនកម្ពុជា និងសមាគមនិស្សិត។ 

៣-លក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិ៖ 

ការជ្រើសរីសយុវជនសុច្ឆន្ទៈYVC ត្រូវមានលក្ខណៈវិនិច្ឆ័យ និងលក្ខណៈសម្បត្តិ ដូចខាងក្រោម៖

យុវជនសកម្ម និងគំរូនៅក្នុងសហគមន៍

មានបំណិនការងារ និងសីលធម៌រស់នៅល្អ

មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្លស់ក្នុងការងារស្ម័គ្រចិត្ត។  

៤-អត្ថប្រយោជន៍ទទួលបាន៖

យុវជនសុច្ឆន្ទៈYVC ត្រូវបានជ្រើសរីសនឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖ 

ទទួលបានវត្ថុអនុស្សាវរីយ៍ YVC ដូចជា ដបទឹក កន្សែង ប្រតិទិន ។ល។

ទទួលបានវិញ្ញាបនបត្រ “យុវជនសុច្ឆន្ទៈYVC” 

ទទួលបានឱកាសការងារស្ម័គ្រចិត្ត និងចូលរួមកម្មវិធីផ្សេងៗរបស់អគ្គនាយកដ្ឋាន​យុវជន។

៥-ខេត្តគោលដៅ៖ 

យុវជនសុច្ឆន្ទៈYVC ត្រូវបានជ្រើសរីសចំនួន៥នាក់ក្នុង១ខេត្ត

ដែលមានខេត្តគោលដៅចំនួន១៩ ដូចជា៖

រាជធានីភ្នំពេញ កណ្តាល  ក្រចេះ  ព្រះសីហនុ ឧត្តរមានជ័យ ស្ទឹងត្រែង

រតនគីរី មណ្ឌលគីរី កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង

កំពង់ឆ្នាំង កំពត ពោធិសាត់ សៀមរាប បន្ទាយមានជ័យ តាកែវ។