ស្វែងរក យុវជនស្ម័គ្រចិត្តសម្រាប់ "ទិវាសហគ្រិនភាពកម្ពុជា ២០២០"


News 25 Jul 2020

"ទិវាសហគ្រិនភាពកម្ពុជា" ប្រារព្ធឡើងក្នុងគោលបំណង៖

  1. លើកកម្ពស់ការយល់ដឹងផ្នែកសហគ្រិនភាពក្នុងចំណោមយុវជនកម្ពុជាតាមរយៈកម្មវិធី (ស៊ីបិដ CBED) របស់អង្គការILO។
  2. ផ្ដល់ឱកាសឲ្យយុវជនបានស្វែងយល់ពី ជំនាញ និងលក្ខណសម្បត្តិ ដែលត្រូវការចាំបាច់ ដើម្បីក្លាយខ្លួនជាសហគ្រិន។​
  3. លើកកម្ពស់វប្បធ៌មសិក្សាបែប “មិត្តអប់រំមិត្ត” ដែលលើកទឹកចិត្តឲ្យយុវជនរៀនសូត្រ និងចែករំលែកចំណេះដឹងជាមួយគ្នាទៅវិញទៅមក។
  4. ផ្ដល់ឱកាសឲ្យយុវជនបានចូលរួមការងារសង្គម បង្កើនបទពិសោធន៍ បណ្ដាញទំនាក់ទំនង និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ ការចូលរួមរបស់អ្នកទាំងអស់គ្នាមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្មវិធីនេះ។

https://eu.jotform.com/form/201822541542043