អបអរសាទរដល់បេក្ខជនទាំង ១៦ វិទ្យាល័យ ដែលបានជាប់បន្តទៅវគ្គជម្រុះជុំទី២ នៃ"កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤"


News 28 Mar 2024

អបអរសាទរដល់បេក្ខជនទាំង ១៦ វិទ្យាល័យ ដែលបានជាប់បន្តទៅវគ្គជម្រុះជុំទី២ នៃ

"កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤"

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៤ សូមវាយតម្លៃខ្ពស់ចំពោះប្អូនៗបេក្ខជនទាំងអស់ដែលបានខិតខំយ៉ាងស្វិតស្វាញក្នុងការចូលរួមប្រកួតវគ្គជម្រុះជុំទី១។ គណៈកម្មការរៀបចំកម្មវិធី សូមលើកទឹកចិត្តដល់បេក្ខជនដែលមិនបានបន្តទៅវគ្គបន្ទាប់ មេត្តាប្រើប្រាស់ចំណេះដឹងដែលខ្លួនទទួលបានពីកម្មវិធីក្នុងការសិក្សារៀនសូត្រ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងនានា។ សូមកោតសរសើរដល់ប្អូនៗបេក្ខជនទាំងអស់ ដែលមានភាពក្លាហាន និងការប្តេជ្ញាយ៉ាងមោះមុតក្នុងការចូលរួមសាកសមត្ថភាពក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤។ ប្អូនៗត្រូវចាំថានេះជាចំណុចចាប់ផ្ដើម មិនមែនជាចំណុចបញ្ចប់នៃការតស៊ូព្យាយាមរបស់ប្អូនៗឡើយ។ ជាចុងក្រោយ សូមជូនពរដល់ប្អូនៗមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងជោគជ័យគ្រប់ភារកិច្ច ។ សូមបញ្ជាក់ផងដែរថា ការប្រកួតវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៤ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា៕ ២៤ មីនា ២០២៤ | អគ្គនាយកដ្ឋានយុវជន #វគ្គជម្រុះជុំទី១ #NYD2024 #ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៤