Congratulations to both teams who advanced to the finals of the 2025 National Youth Debate Program.
សូមអបអរសាទរដល់បេក្ខជនទាំង ២ ក្រុម ដែលបានជាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥
បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុប្រកបទៅដោយសុក្រឹតភាព និងតម្លាភាព កាលពីថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២៥ រួចមក កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៥ បានរកឃើញបេក្ខជនឆ្នេីមទាំង២ក្រុម ដែលអាចឈានជើងទៅកាន់ «វគ្គផ្តាច់ព្រ័ត្រ» រួមមាន៖
១. វិទ្យាល័យ ពោធិ៍សាត់ ខេត្តពោធិ៍សាត់
២. វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សំពៅលូន ខេត្តបាត់ដំបង
សូមថ្លែងអំណរគុណចំពោះប្អូនៗបេក្ខជនទាំងអស់ដែលបានខិតខំយ៉ាងស្វិតស្វាញក្នុងការចូលរួមប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ និងសូមកោតសរសើរដល់ប្អូនៗបេក្ខជនទាំងអស់ ដែលមានភាពក្លាហាន និងការប្តេជ្ញាយ៉ាងមោះមុតក្នុងការចូលរួមបង្ហាញសមត្ថភាពពោរពេញដោយសក្តានុពលក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥។
សូមប្អូនៗទាំងអស់រក្សានូវស្មារតីក្នុងការខិតខំប្រឹងប្រែង តស៊ូ ព្យាយាមរៀនសូត្រ រួមទាំងបន្តសិក្សា ស្រាវជ្រាវដើម្បីក្លាយជាយុវជន យុវនារី សម្បូរទៅដោយចំណេះដឹង ដែលអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គមជាតិ និងជាចុងក្រោយ សូមជូនពរដល់ប្អូនៗមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕
២៩ មិថុនា ២០២៥ | អគ្គនាយកដ្ឋានយុវជន
#វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ #NYD2025 #ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥