សេចក្តីជូនដំណឹង ស្តីពីការចូលរួមកម្មវិធីប្រកួតប្រជែងបង្កើតហ្គេមកម្រិតអន្តរជាតិ


News 16 Feb 2026

សេចក្តីជូនដំណឹង ស្តីពីការចូលរួមកម្មវិធីប្រកួតប្រជែងបង្កើតហ្គេមកម្រិតអន្តរជាតិ Games for Change (G4C) Student Challenge 2026

ក្រសួងអប់រំ យុវជន និងកីឡា សូមលើកទឹកចិត្តដល់សិស្ស និស្សិត និងយុវជនកម្ពុជាទាំងអស់ ដែលមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ចូលរួមបញ្ចេញសមត្ថភាព ដើម្បីដណ្តើមយកអាហារូបករណ៍រហូតដល់ ១០,០០០ ដុល្លារសហរដ្ឋអាមេរិក ព្រមទាំងឱកាសបង្ហាញស្នាដៃនៅលើឆាកអន្តរជាតិ។

កម្មវិធីនេះមានគោលបំណងជំរុញឱ្យយុវជនកម្ពុជា ប្រើប្រាស់គំនិតច្នៃប្រឌិត និងជំនាញឌីជីថល ដើម្បីបង្កើតហ្គេមដែលចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ដោយផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ 

-All in for Nature: ការចូលរួមការពារធនធានធម្មជាតិ 

-Outgrow Hunger: ការចូលរួមដោះស្រាយបញ្ហាស្បៀងអាហារ 

-Own the Road: ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍

📌 លក្ខខណ្ឌនៃការចូលរួម៖

• បេក្ខជនត្រូវមានអាយុចន្លោះពី ១០ ទៅ ២៥ ឆ្នាំ (បើកទូលាយសម្រាប់សិស្ស-និស្សិតគ្រប់ភេទ)។

• អាចចូលរួមប្រកួតជាឯកត្តជន ឬសហការគ្នាជាក្រុម (ពី ២ ទៅ ៤ នាក់)។

🗓 ផុតកំណត់ដាក់ស្នើស្នាដៃ៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

📥 ដាក់ពាក្យ៖ https://link.moeys.gov.kh/g4cstudentchallenge

-កម្រងមេរៀនកម្មវិធីអប់រំបង្កើតហ្គេម៖ https://sala.moeys.gov.kh/kh/sala/salagcc/home

#G4C #G4CStudentChallenge2026 #DigitalEducation #Game